Friday, May 22, 2015

Filled Under: , , ,

អាយុ​១១ឆ្នាំ​​ បញ្ចប់​ថ្នាក់​មហា​វិទ្យាល័យ​នៅ​​អាមេរិក

មេង​ប្រុស​ម្នាក់​បាន​ទទួល​ការ​កោត​សរសើរ​ និង​ភ្ញាក់​ផ្អើល ក្រោយ​បញ្ចប់​ថ្នាក់​​មហា​វិទ្យាល័យ​ត្រឹម​អាយុ​១១ឆ្នាំ​​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

 

​ក្មេង​ប្រុស​​​​​សញ្ជាតិ​​អាមេរិក​ ​​ដែល​មាន​ឈ្មោះ Tanishq Abraham ​​បាន​បញ្ចប់​ការ​សិក្សា​​ពី​សាកល​វិទ្យាល័យ ​American River College នៃ​ទី​ក្រុង ​Sacramento រដ្ឋ ​Califonia ​សហរដ្ឋ​អាមេរិក ដោយ​ទទួល​បាន​កម្រិត​ពិន្ទុ​៤.០។ ​

 

14

 

បើ​តាម​ម្ដាយ​របស់ Tanishq Abraham ​​បាន​ប្រាប់​សារព័ត៌មាន ​KCRA ថា​កូន​ប្រុស​របស់​ខ្លួន​​តែង​តែ​រៀន​ពូកែ​ជាង​គេ​នៅ​ក្នុង​ថ្នាក់ តាំង​ពី​ថ្នាក់​មត្តេយ្យ​​មក​ម្ល៉េះ។​

 

ដោយ​ឡែក​ចំពោះ​ប្រវត្តិ​សិក្សា​របស់​កុមារា ​Abraham ​គឺ​នៅ​អាយុ​៤​ឆ្នាំ​ រូប​គេ ​និង​បង​ស្រី ​​បាន​ចូល​រួម​​ក្នុង​សមាគម​ MENSA ដែល​ជា​សមាគម​អ្នក​មាន​សមត្ថភាព​គិត ​IQ ខ្ពស់ ហើយ​បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ​កាល​ពី​ឆ្នាំ​មុន ក្នុង​អាយុ​១០​ឆ្នាំ។

 

បុគ្គលិក​ខាង​សាកលវិទ្យាល័យ​ មិន​ទាន់​បាន​បញ្ជាក់​ថា​នេះ​ជា​កំណត់ត្រា​ក្មេង​បំផុត​ប្រចាំ​ប្រវត្តិ​សាលា​នេះ​ទេ ប៉ុន្តែ​ប្រាកដ​ណាស់​ថា​ជា​កំណត់ត្រា​ក្មេង​ជាង​គេ​ប្រចាំ​ឆ្នាំ​នេះ។

 

​យោង​តាម​គណនី​​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​ Abraham ​បាន​និយាយ​ថា​រូប​គេ​ចង់​ក្លាយ​ទៅ​ជា​វេជ្ជបណ្ឌិត​នៅ​ពេល​អនាគត​​ រួម​ទាំង​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ និង​ចង់​ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ផង​ដែរ៕​


ដោយ Sabay.com.kh