Friday, May 22, 2015

Filled Under: , ,

Microsoft និង​ Xiaomi ​​​កំពុង​គិត​ចង់​ទិញ​ Blackberry?

ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​លេច​ឮថា ​​ក្រុមហ៊ុន​​​​ Microsoft និង​ Xiaomi ​​កំពុង​តែ​គិត​ពី​ការ​​ទិញ​ក្រុមហ៊ុន​ទូរសព្ទ​ Smartpone ​របស់​កាណាដា​ គឺ​​ក្រុមហ៊ុន BlackBerry។​

 

john_chen

 

 

​ក្នុង​​ប៉ុន្មាន​​ឆ្នាំ​កន្លង​ទៅ​នេះ​​ក្រុមហ៊ុន​ BlackBerry ​ពុំ​សូវ​ជា​មាន​ដំណើរ​ការ​ក្នុង​ពាណិជ្ជកម្ម​របស់​ខ្លួន​ទេ ​ជា​ពិសេស​ក្នុង​ពាណិជ្ជកម្ម​​ Smartphone បើ​ទោះ​បី​ជា​​ប្រធាន​នាយក​ប្រតិបត្តិ​ John Chen ព្យាយាម​ជួយ​ឲ្យ​ជំនួញ​របស់​ក្រុមហ៊ុន​ងើប​ឡើង​វិញ​កាល​ពី​ឆ្នាំ​មុន​ក៏​ដោយ ដូច្នេះ​ធ្វើ​ឲ្យ​មាន​ក្រុមហ៊ុន​ Smartphone មួយ​ចំនួន​ពិចារណា​លើ​ក្រុមហ៊ុន​មួយ​នេះ។

 

​ប៉ុន្តែ​​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​ ក្រុមហ៊ុន​ទាំង​ពីរ​នេះ​នឹង​ទិញ​ក្រុមហ៊ុន​ BlackBerry ​នោះ​ទេ​ ហើយ​ក្រុមហ៊ុន​ Blackberry ផ្ទាល់​ក៏​មិន​គិត​ថា​លក់​អាជីវកម្ម​ក្រុមហ៊ុន​របស់​ខ្លួន​នោះ​ដែរ៕