Saturday, June 13, 2015

Filled Under: ,

បុរស​ស្អាត​អាច​ធ្វើ​ឲ្យ​នារី​ឆាប់​សម្រេច​ដល់​ចំណុច​កំពូល និង​ងាយ​មាន​គភ៌


ការ​សិក្សា​ស្រាវជ្រាវ​ពី​ជីវិត​លើ​គ្រែ​របស់​គូស្នេហ៍​ជាច្រើន​គូ​បាន​ រក​ឃើញ​ថា ស្ត្រី​តែងតែ​ឡើង​ដល់​ឋាន​ស្រណុក​ស្រួល​ជាច្រើន​ដង​ប្រសិន​បើ​នាង​បាន​រួម​ មេត្រី​ជាមួយ​បុរស​ដែល​នាង​គិតថា​មាន​រូបរាង​សង្ហា មាន​លក្ខណៈ​ជា​បុរស​ពិត និង​មាន​ចរិត​ជា​ម្ចាស់​ដែល​ប្រើ​អំណាច​លើ​រូបនាង។
ការ​សិក្សា​កន្លង​មក​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា នៅ​ពេល​រួម​សង្វាស ប្រសិន​បើ​ទាំង​បុរស និង​ស្ត្រី​សុទ្ធតែ​អាច​ឡើង​ដល់​ចំណុច​កំពូល​ព្រម​គ្នា ឬ​មុន​ក្រោយ​គ្នា​បន្តិច​នោះ វា​នឹង​អំណោយ​ផល​ដល់​ការ​បង្ក​កំណើត​ដែល​ផ្ទុក​នូវ​ហ្សែន​ល្អ​បំផុត។
ស្ត្រី​ដែល​យល់​ថា​បុរស​ជា​ដៃគូ​របស់​ខ្លួន​មាន​រូបសម្បត្តិ​សង្ហា​ស្អាត ​នោះ នៅ​ពេល​ឡើង​គ្រែ​ជាមួយ​គ្នា នាង​នឹង​ងាយ​សម្រេច​កាម​ដល់​ចំណុច​កំពូល​ហើយ​ក៏​ឆាប់​មាន​គភ៌​ជាមួយ​គ្នា​ ដែរ។
កាល​ពី​មុន ការ​សម្រេច​កាម​តម្រេក​របស់​ស្ត្រី​ត្រូវ​បាន​គេ​គិត​ថា គ្មាន​អ្វី​ទាក់ទិន​នឹង​ការ​បង្ក​កំណើត​ទេ។ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​ជាច្រើន​មក​ពី​សាកលវិទ្យាល័យ​រដ្ឋ​ ផេនស៊ីវីនៀ​បាន​អះអាង​ថា នៅ​ពេល​ដែល​ស្ត្រី​ឡើង​ដល់​ចំណុច​កំពូល នាង​នឹង​បញ្ចេញ​នូវ​អ័រម៉ូន​ម៉្យាង​ដែល​អាច​រក្សា​គុណភាព​ទឹកកាម​របស់​បុរស​ នៅ​ក្នុង​ប្រដាប់​ភេទ​របស់​នាង និង​ជំរុញ​ដល់​ការ​បង្ក​កំណើត​ផង​ដែរ។
ទន្ទឹម​នឹង​នោះ នៅ​ពេល​ដែល​ស្ត្រី​ឡើង​ដល់​ឋានសួគ៌ នោះ​ក៏​ជា​វេលា​ដែល​មេជីវិត​ទាំង​ពីរ​ជួប​គ្នា ហើយ​ជ្រើសរើស​នូវ​ហ្សែន​ល្អ​បំផុត​ក្នុង​ការ​បង្ក​កំណើត។
ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា បើ​ទោះ​ជា​លទ្ធផល​នៃ​ការ​សិក្សា​នេះ​ត្រូវ​ការ​ពិសោធ និង​ផ្ទៀងផ្ទាត់​បន្ថែម​ទៀត​ក្ដី​ក៏​វា​ទំនង​ជា​សមស្រប​ទៅ​នឹង​ការ​ សន្និដ្ឋាន​ស្រាវជ្រាវ​កាល​ពី​អតីតកាល​ដែរ។
ការ​ស្រាវជ្រាវ​នេះ​បាន​តាមដាន​លើ​គូស្នេហ៍​១១០​គូ​នៅ​សហរដ្ឋអាមេរិក។ លទ្ធផល​បាន​បង្ហាញ​ថា ស្ត្រី​ដែល​មាន​ដៃគូ​ជា​ប្រុស​ស្អាត និង​មាន​រូបរាង​ជា​ប្រុស​ពេញ​លក្ខណៈ បាន​ទទួល​អារម្មណ៍​ស្រើបស្រាល​ដល់​ចំណុច​កំពូល​ច្រើន​ដង​នៅ​ពេល​រួមភេទ​។ នៅ​ពេល​ប្រតិបត្តិការ​ស្ត្រី​ទាំងនោះ​ច្រើន​តែ​សម្រេច​កាម​តម្រេក​មុន ឬ​ក្រោយ​ដៃ​គូ​បន្តិច​ប៉ុណ្ណោះ ហើយ​ពួកនាង​ក៏​ងាយ​នឹង​មាន​គភ៌​ផង​ដែរ។
ការ​ស្រាវជ្រាវ​បាន​បញ្ជាក់​ទៀត​ថា អំឡុងពេល​រួមភេទ បើ​ស្ត្រី​ដល់​ចំណុច​កំពូល​មុន​បុរស​បញ្ចេញ​ទឹកកាម​១​នាទី ឬ​ក្រោយ​បុរស​បញ្ចេញ​ទឹកកាម​៤៥​នាទី នោះ​នាង​ប្រឈម​នឹង​ការ​មាន​ផ្ទៃ​ពោះ​ខ្ពស់​បំផុត ហើយ​គភ៌​នោះ​ក៏​ទំនង​ជា​កកើត​ពី​ហ្សែន​ល្អ​ៗ​ផង​ដែរ។
លោក​ដេវិដ ភុតស៍ ជា​អ្នក​ដឹកនាំ​ការ​សិក្សា​ខាង​លើ​បាន​សរសេរ​ថា​៖ «រូបសម្បត្តិ​និង​អត្តចរិត​របស់​ភាគី​ខាង​បុរស​ពិតជា​ជះឥទ្ធិពល​ដល់​ អារម្មណ៍​ផ្លូវភេទ និង​ការ​បង្ក​កំណើត​របស់​ស្ត្រី​មែន។ បើ​ស្ត្រី​នោះ​គិត​ថា​ដៃគូ​របស់​ខ្លួន​ស្អាត​សង្ហា ហើយ​មាន​ចរិត​ជា​បុរស​នាង​នឹង​ទទួល​បាន​អារម្មណ៍​ស្រើបស្រាល ឆាប់​ឡើង​ដល់​ឋានសួគ៌ និង​ងាយ​មាន​គភ៌​ជា​មិន​ខាន​ក្រោយ​ពី​បាន​រួម​មេត្រី​នឹង​គ្នា៕