ភាពជោគជ័យនៅក្នុងមុខជំនួញត្រូវការគំនិតល្អ អំណត់ច្រើនចំពោះការងារ ព្រមទាំងគួបផ្សំនឹងសំណាងតិចតួច។ សហគ្រិនម្នាក់ ដែលតែងតែអភិវឌ្ឍផលិតផលរបស់ខ្លួនរមែងគិតថា វានឹងក្លាយជាតម្រូវការនៅក្នុងទីផ្សារ ប៉ុន្តែគំនិតល្អតែម្យ៉ាងមិនអាចក្លាយជាបុគ្គលជោគជ័យ នៅក្នុងមុខជំនាញបាននោះទេ គឺវាត្រូវការភាពអំណត់ច្រើន នឹងមានការតស៊ូ ដើម្បីជម្នះរាល់ឧបសគ្គទាំងអស់។ ដូច្នេះ ដើម្បីក្លាយជាអ្នកពាណិជ្ជករដ៏ជោគជ័យម្នាក់នៅក្នុងសង្គម យើងត្រូវការអនុវត្តនូវគន្លឹះមួយចំនួនដូចខាង ក្រោមនេះ៖
១. អភិវឌ្ឍគំនិតរបស់លោកអ្នកជាមួយនឹងគំនិតរបស់អតិថិជន៖ គួរតែទទួលទស្សនៈអ្នកដទៃជុំវិញកង្វះខាតនៃផលិតផលរបស់ខ្លួនឯង ពិសេសអ្នកដែលចង់ទិញរបស់យើង។ នៅក្នុងពេលដែលលោកអ្នកអភិវឌ្ឍន៍ និងកែលំអរនូវផលិតផលរបស់ខ្លួនឯងបានហើយ ត្រូវបង្ហាញវាឱ្យគេឃើញ ដើម្បីទទួលបានគំនិតរិះគន់មកវិញ។
២.ស្វែងរកវិនិយោគទុនពីពីសហគ្រិន និងសហប្រតិបត្តិការផ្សេងទៀត៖ ប្រសិនបើលោកអ្នកមានប្រាក់កាសច្រើនអាចឯករាជ្យលើខ្លួនឯងនោះ លោកអ្នកនឹងមិនត្រូវការលុយពីអ្នកដទៃ ដើម្បីឱ្យគំនិតរបស់លោកអ្នកក្លាយជាការពិត។ ប្រសិនបើគំនិតនោះ គឺជាគំនិតទីផ្សារមានមូលដ្ឋានច្បាស់លាស់ ហើយអាចដឹងបានមុននោះ ក្រុមអ្នកវិនិយោគទុននឹងចង់បោះទុនជាមួយលោកអ្នកជាមិនខានឡើយ ដោយសារគេយល់ឃើញថា គេនឹងទទួលបានប្រាក់ចំណេញមកវិញ។
3. រក្សាបណ្តាញទំនាក់ទំនងយ៉ាងសកម្មនៅក្នុងសហគមន៍ពាណិជ្ជកម្មក្នុងតំបន់របស់លោកអ្នក៖ ការដឹងច្បាស់ពីអ្វីដែលកំពុងកើតឡើង គឺជាការចាំបាច់មួយសម្រាប់ជោគជ័យនៅក្នុងពិភពជំនួញ។ នៅពេលណាដែលអ្នកជំនួញ និងសហគ្រិនផ្សេងទៀតស្គាល់អ្នក ហើយជឿទុកចិត្តលោកអ្នកហើយនោះ លោកអ្នកនឹងចាប់បានឱកាសរកស៊ីជាក់ជាពុំខានឡើយ។
4. រៀនដើរលើផ្លូវដែលមានតែមួយចំហៀងផ្លូវ៖ ពេលដែលលោកអ្នកក្លាយជាកូនបំណុលគេ។ លោកអ្នកត្រូវចងចាំថា “ ទូកធំក្តោងធំ” ប្រសិនបើលោកអ្នកខ្ចីលុយគេច្រើន លោកអ្នកនឹងមានបរិញ្ញវត្ថុក៏ច្រើនដែរ តែបើលោកអ្នកខ្ចីលុយគេតិចពេក ក៏មិនអាចបើធ្វើអ្វីកើតដែរ។ លោកអ្នកត្រូវតែដឹងឱ្យដឹងច្បាស់ពីបន្ទុកប្រាក់ចំណូលតាម ដែលលោកអ្នកអាចដោះស្រាយបានទាំងបញ្ហាផ្ទាល់ខ្លួន និងបញ្ហាអាជីពហើយប្រើប្រាស់លុយទាំងនោះសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនឱ្យបានល្អបំផុត។
5. បន្តសិក្សាលើបញ្ហាមុខជំនួញ និងហរិញ្ញវត្ថុ៖ ប្រសិនបើអ្នកមានមូលដ្ឋានអប់រំលើមុខជំនួញ វានឹងផ្តល់ផលសំខាន់ៗច្រើនដល់លោកអ្នក ប៉ុន្តែវាមិនមែនមានន័យថា គ្រាន់តែរៀនដើម្បីតែរៀននោះទេ។ មុខវិជ្ជានៅក្នុងសិក្ខាសាលា ឬថ្នាក់នៅសាលាវិទ្យាល័យ នឹងពង្រឹងដល់ចំណេះដឹងលើផ្នែកជំនួញរបស់លោកអ្នក ហើយវានឹងជួយបង្កើនឱកាសជោគជ័យនៅក្នុងអាជីពជាអ្នកជំនួញរបស់លោកអ្នកផងដែរ៕