Tuesday, July 7, 2015

Filled Under: ,

វិធីធ្វើ ទឹកក្រូចឆ្មារជីរអង្កាម សំរាប់ផឹកអ្នកដែលមានក្លិនមាត់


បុរសៗ ​នាពេល​សព្វថ្ងៃ​និយម​ទំពារ​ស្ករ​កៅស៊ូ​ ពិសេស​ស្ករកៅស៊ូ​ ដែល​មាន​រសជាតិ​ជីរអង្កាម​ ដោយ​គេ​ជឿថា​ វា​អាច​បំ​បាត់​​ក្លិន​មាត់។ ហេតុអ្វី​ស្ត្រីៗ​ដែល​ជា​ភរិយា​ ឬគូសង្សារ​របស់​បុរស​អស់​នោះ​ មិន​ច្នៃ​តែ​ក្រូច​ឆ្មារ​ ជីរអង្កាម​ឱ្យ​អ្នក​ជា​ទី​ស្រ​ឡាញ់​​របស់​​គេ​​ផឹក​​ម្តង​​មើល?

១. គ្រឿង​ផ្សំ​៖


ទឹក​សុទ្ធ​ ៨ពែង​ តែបៃតង​ (ឬតែ​លីបតុង) ៨កញ្ចប់ ​ជីរអង្កាម​ស្រស់​មួយ​ក្រញុំ​ ក្រូចឆ្មារ​ល្អ​ ១ផ្លែ​ ស្ករស​ ទឹកកក​អនាម័យ​ដុំតូចៗ​ ស្លឹក​ជីរអង្កាម​ និង​ចំណិត​ក្រូចឆ្មារ​ទុក​លំអ។

២. របៀប​ធ្វើ៖


ដាក់​ទឹក​ចូល​កំសៀវ​ដាំ​ឱ្យ​ពុះ។ ទឹក​ពុះ​ត្រូវ​ពន្លត់​ចង្ក្រាន​ភ្លាម​ ហើយ​ដាក់​តែ​ចូល​ត្រាំ​និង​ជីរអង្កាម​ផង​ដែរ។ គ្រប​គម្រប​កំសៀវ​ទុកប្រមាណ​ ១០នាទី។ ពេល​តែ​ចេញ​ជាតិ​អស់​ស្រង់​កញ្ចប់​​ចោល​ ដាក់​ស្ករ​តាម​ចំណូល​ចិត្ត​ ហើយ​កូរ​ឱ្យ​រលាយ​អស់។ ​ទុក​ពេល​ទឹក​តែ​នេះ​ត្រជាក់​ ដាក់​ចូល​ទូរ​ទឹកកក​ឱ្យ​កាន់​តែ​ត្រជាក់​ល្អ។ ពេល​ចង់​ទទួល​ទាន​រំលែក​ដាក់​កែវ​តូច​ល្មម​ដាក់​ទឹកកក​ ច្របាច់​ក្រូចឆ្មារ​ ដាក់​ចំណិត​ក្រូចឆ្មារ​ចូល​និង​ដាក់​ស្លឹក​ជីរអង្កាម​ ពីលើ​ជា​ការ​លំអ។

អូយ​ កែវ​តែ​ដែល​ត្រជាក់​ស្រទន់​ រសជាតិ​ជូរអែមៗ​ បន្លែម​ពី​លើ​ដោយ​ក្លិន​ប្រហើរ​នៃ​ជីរអង្កាម​ សួរ​ថា​អ្នក​ណា​មិន​ញ៉ាម​មាត់​នោះ?