Friday, September 11, 2015

Filled Under:

ហេតុ​អ្វី​ក្រោយ​រួម​ភេទ បុរស​ងងុយគេង?

ក្រោយ​ពី​ការ​រួមរ័ក មាន​សេចក្តីសុខ​ស្កប់ស្កល់​ហើយ​នោះ ស្ត្រី​មួយ​ចំនួន​មាន​អារម្មណ៍​មួម៉ៅ​ចំពោះ​គូស្នេហ៍​របស់​ខ្លួន ដែល​តែងតែ​គេង​លក់ ខណៈ​ពេល​ដែល​នាង​នៅ​មាន​ចំណង់​ក្នុង​កាមារម្មណ៍​មិន​ទាន់​បាន​ដល់ត្រើយ​។ ជា​ហេតុ​នាំ​ឲ្យ​មាន​ច​ម្ង​ល់​ថា ហេតុ​អ្វីបុរស​តែង​គេង​លក់ ឬ​ងងុយគេង​ក្រោយ​បញ្ចប់​កិច្ច​រួម​ភេទ?

ការ​សិក្សា​មួយ​ដែល​ក្រុម​អ្នក​វេជ្ជសាស្ត្រ​បាន​ធ្វើការ​ស្រាវជ្រាវ ដោយ​ប្រើ​ឧបករណ៍​ស្កែ​ន​ក្នុង​ការ​ពិនិត្យ​ខួរក្បាល​របស់​បុរស​ៗ បាន​រក​ឃើញ​ថា ក្រោយ​ពេល​ដែល​បុរស​ៗ​រួមរ័ក ឈាម​ដល់​ចំណុចកំពូល​ហើយ ខួរក្បាល​នៅ​ផ្នែក​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​អារម្មណ៍​ផ្លូវភេទ បាន​បញ្ជា​មក​ឲ្យ​សម្រាក​ភ្លាម​។ លើស​ពី​នេះ​ទៀត នៅ​ពេល​ដែល​ចប់​កិច្ច​រួម​ភេទ មាន​បង្ហូរ​ចេញ​នូវ​សារធាតុ សំខាន់​ៗ ដូច​ជា​អុក​ស៊ី​តួ​ស៊ី​ន និង​សេ​រ៉ូ​ថូ​នី​ន ដែល​ជួយ​កាត់​បន្ថយ​ភាព​កង្វក់​ខ្វល់ខ្វាយ ស្មុគស្មាញ ដែល​កាន់តែ​ធ្វើ​ឲ្យ​ភាគី​បុរស​ៗ​លង់លក់​កាន់តែ​ស្រួល​ថែម​ទៀត​។

ម្យ៉ាងវិញទៀត មានការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយទៀត ក៏​ស្រប​ទៅ​នឹង​ការ​ពិនិត្យ​សាកល្បង​ខាងលើ​នេះ​ដែរ​។ លទ្ធផល​នៃ​ការ​សិក្សា​នេះ​បាន​រក​ឃើញ​ថា​ក្នុង​ចំណោម​បុរស ១០០​នាក់ គឺ ៨០​នាក់​ហើយ ដែល​ព្រម​ទទួលស្គាល់​ថា ងងុយគេង ក្រោយ​ពេល រួមរ័ក​រួច​។ ផ្ទុយ​ទៅ​វិញ សម្រាប់​ស្ត្រី ក្រោយ​ពេលធ្វើការ​រួមដំណេក​ជាមួយ​គូស្នេហ៍​ហើយ មាន​ភាព​ផ្សេង​ដោយឡែក​ពី​បុរស ដោយ​ពួក​នាង​អាច​ធ្វើការ​រួមរ័ក​បន្ត​ទៀត​បាន​។ នៅ​ពេល​ដែល​ដឹង​យ៉ាងនេះ​ហើយ បុរស​មិន​គួរ​ប្រញាប់​ឲ្យ​ឈាន​ដល់​ចំណុចកំពូល ហើយ​បោះបង់​នាង​ឲ្យ​នៅ​ម្នាក់ឯង កណ្តោចកណ្តែង​កណ្តាលផ្លូវ ដោយ​បន្សល់​នៅ​អារម្មណ៍ ទើរ​កណ្តាល​ទី​ទេ គួរ​ជួយ​ឲ្យ​នាង​ដល់ត្រើយ​សុខ​ផង​...៕