
១. មុនដំបូងនៅពេលទើបតែទិញទូរស័ព្ទមកលោកអ្នកមិនចាំបាច់សាកថ្ម ទាំងយប់ទាំងថ្ងៃ រហូតដល់គ្រប់ ២៤ម៉ោង នោះទេ។ គ្រាន់តែសាកថ្មឲ្យពេញ គឺគ្រប់គ្រាន់ហើយ ព្រោះបើសាកថ្មចោលយូរពេក វាអាចធ្វើឲ្យថ្មឆាប់ខូចបាន។
២. បន្ទាប់មករាល់ពេលសាកថ្ម លោកអ្នកត្រូវពិនិត្យមើលថ្មទូរស័ព្ទជាមុនសិន ថាតើវានៅច្រើន ឬក៏តិច ហើយប្រសិនបើថ្មនៅសល់ច្រើនគួរសមលោកអ្នកមិនគួរសាកបន្ថែមឡើយ ព្រោះវាអាចបណ្តាលឲ្យថ្មឆាប់ខូចបាន។ ហេតុនេះគួរទុកឲ្យទូរស័ព្ទអស់ថ្មសិនចាំសាកទើបជាការល្អ។
៣. បន្ទាប់មកទៀត នៅពេលសាកថ្ម លោកអ្នកគួរដោតដុំសាកជាមុនសិន រួចចាំដោតចូលទូរស័ព្ទជាក្រោយ ព្រោះបើដោតចូលទូរស័ព្ទមុន ហើយទើបដោតប្រដាប់សាកថ្មតាមក្រោយនោះ វាអាចឲ្យចរន្តអគ្គីសនីបុកខ្លាំង និងបណ្តាលឲ្យថ្មឆាប់ខូចបាន។
៤. ក្នុងករណីមួយទៀត លោកអ្នកគួរសាកថ្មជាមួយកុំព្យូទ័រ ឬកុំព្យូទ័រយួរដៃវិញ ក៏ជាការល្អដែរ។ ដោយសារចរន្តភ្លើងរបស់វាមានតុល្យភាពជាង ដែលជាហេតុធ្វើឲ្យថ្មទូរស័ព្ទមិនងាយខូច។
៥. ជាងនេះទៅទៀត រាល់ពេលសាកថ្ម លោកអ្នកមិនគួរដាក់វានៅក្បែរលោហះធាតុ ឬឧបករណ៍អគ្គីសនីផ្សេងៗ ដូចជា: ទូទឹកកក និងទូរទស្សន៍ទេ ព្រោះវាអាចបង្កឲ្យមានចរន្តប៉ះទង្គិចរួចធ្វើឲ្យទូរស័ព្ទផ្ទុះបាន ម្លោះហើយលោកអ្នកគួរប្រុងប្រយ័ត្នបន្តិច។
៦. ម្យ៉ាងទៀតពេលចេញទៅខាងក្រៅ ប្រសិនបើភ្លេចយកប្រដាប់សាកថ្មទៅជាមួយហើយចាំបាច់ត្រូវខ្ចីឆ្នាំងសាករបស់អ្នកផ្សេងមកប្រើប្រាស់នោះ លោកអ្នកគួរពិនិត្យវាឲ្យច្បាស់សិន ថាប្រដាប់សាកថ្មនោះ ជាម៉ូដែលតែមួយ ដូចនឹងទូរស័ព្ទរបស់លោកអ្នក ឬអត់0x017d7 រួចមើលបន្ថែមទៀតថា វាអាចប្រើប្រាស់ជំនួសឲ្យប្រដាប់សាកថ្មរបស់លោកអ្នកបាន ឬក៏អត់ជាមុនសិន។ ដោយសារពេលខ្លះ វាអាចដោតចូលបានតែអាចផ្តល់ផលអាក្រក់នៅពេលក្រោយ និងធ្វើឲ្យថ្មទូរស័ព្ទឆាប់ខូចបាន។
៧. ចុងក្រោយនៅពេលសាកថ្មទូរស័ព្ទពេញហើយ លោកអ្នកដកខ្សែចេញពីទូរស័ព្ទសិន ហើយចាំដកឌុយជាក្រោយទើបជាការល្អ ព្រោះការធ្វើបែបនេះ នឹងធ្វើឲ្យទូរស័ព្ទរបស់លោកអ្នកមានសុវត្ថិភាពប្រាសចាកការឆាប់ខូចថ្ម៕