Tuesday, November 17, 2015

Filled Under: , ,

ក្រុម Hacker «Anonymous» ចេញមុខភ្លាម រកឃើញគណនី Twitter ដែលជាប់ពាក់ព័ន្ធ នឹងក្រុម ISIS ជាង ៩០០គណនី

កាលពីពេលថ្មីៗនេះ ក្រុម Hacker «Anonymous» បានរកឃើញ គណនី Twitter ដែលមានជាប់ពាក់ព័ន្ធ នឹងក្រុម នៃរដ្ឋអ៊ីស្លាម ISIS ប្រមាណជា ៩០០គណនី បន្ទាប់ពីក្រុម Hacker មួយនេះ បានចេញមុខប្រកាសសង្គ្រាម ជាផ្លូវការ ជាមួយនឹងក្រុម ISIS ក្រោយមានការប្រហារ នៅទីក្រុងប៉ារីស នៃប្រទេសបារាំង កាលពីថ្ងៃសុក្រ កន្លងទៅនេះ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា គណនីបណ្តាញសង្គម Twitter ប្រមាណជា ៩០០គណនី ត្រូវបានផ្អាក បន្ទាប់ពីក្រុម Anonymous បង្ហោះបញ្ជីឈ្មោះ នៃគណនីទាំងនោះ នៅលើអនឡាញ ក្រោយរកឃើញថា មានជាប់ពាក់ព័ន្ធ នឹងក្រុម ISIS។
គួរបញ្ជាក់ផងដែរថា ក្រុម Anonymous បាននិយាយថា ក្រុមរបស់ពួកគេ នៅទូទាំងពិភពលោក នឹងបង្រាបក្រុម ISIS ដោយប្រើចំណេះដឹង ដើម្បីបង្រួបបង្រួមមនុស្សជាតិ និងព្រមានដល់ ពួកភេរវករ របស់ក្រុម ISIS ដោយការវាយប្រហារ តាមប្រព័ន្ធអ៊ីនធឺណែត៕