Saturday, February 20, 2016

Filled Under: ,

ប្រើបន្ទប់ទឹកសាធារណៈហើយប៉ះទឹកនោមអ្នកដទៃ អាចបង្កឲ្យមានគ្រោះថ្នាក់ដែរឬទេ?

នៅពេលប្រើប្រាស់បន្ទប់ទឹកសាធារណៈ មនុស្សជាច្រើនបានកើតមានក្តីបារម្ភមួយថា​ ការប៉ះពាល់ទឹកនៅនោមអ្នកដទៃដែលប្រឡាក់នៅលើចានបង្គន់ អាចបង្កឲ្យមានការឆ្លងមេរោគ​ បាក់តេរី​ ជំងឺកាមរោគផ្សេងៗ ឬ យ៉ាងហោចណាស់វាបានបង្កើតឲ្យមានបរិយាកាសកខ្វក់ និងគួរឲ្យខ្ពើមរអើមដែរ។ តើការយល់ឃើញដូចនេះជាការត្រឹមត្រូវដែរឬទេ?
បើយោងតាមលោកសាស្រ្តាចារ្យ Philip M. Tiejrno នៅសកលវិទ្យាល័យញូវយ៉ក បានពន្យល់ថាការពិតក្នុងទឹកនោមគ្មានគ្រោះថ្នាក់អ្វីនោះទេ ហើយបើទោះបីជាលោកអ្នកធ្វើការប៉ះពាល់វាដោយដៃទទេក៏ដោយក៏វាមិនអាចចម្លងមេរោគ បាក់តេរី ឬជំងឺកាមរោគផ្សេងៗបាននោះទេ។
បើលោកអ្នកមិនខ្ពើមរអើមវាទេទឹកនោមអ្នកណាក៏ដោយគឺមិនអាចបង្កគ្រោះថ្នាក់បានឡើយ។ ផ្ទុយទៅវិញបើលោកអ្នកយកដៃទៅកាន់វត្ថុកខ្វក់ផ្សេងៗដែលមាននៅក្នុងបន្ទប់ទឹក (វត្ថុទាំងនេះត្រូវបានចាប់កាន់ដោយដៃអ្នកផ្សេងដែលមានមេរោគ) នោះវាអាចធ្វើឲ្យលោកអ្នកអាចឆ្លងបាត់តេរីផ្សេងៗ និងជំងឺផ្តាសាយបាន។ យ៉ាងណាក៏ដោយ លោកអ្នកអាចការពារខ្លួនឯងបាន តាមរយៈការលាងសម្អាតដៃជាមួយនឹងសាប៊ូ ឬទឹកសម្លាប់មេរោគឲ្យបានត្រឹមត្រូវ បន្ទាប់ពីចេញពីបន្ទប់ទឹក៕
Here-Is-What-Will-Happen-To-Your-Body-If-It-Comes-In-Contact-With-Someone-Elses-Urine