
Friday, February 26, 2016
ក្រុមហ៊ុន Google Facebook Microsoft និង Twitter ត្រៀមជួយដល់ Apple បំបែកប្រព័ន្ធសុវត្ថិភាពរបស់ iOS ដើម្បីបំពេញសំណូមពររបស់ FBI

របៀបមើលអតចរិតមនុស្សតាមរយៈក្រយៅមេដៃ
ក្នុងការសិក្សាតាមបែប វិទ្យាសាស្រ្ដទំនើបមួយ ដែលគេហៅថា dermatoglyphic អាចធ្វើឲយើងអាចដឹងពីអត្តចរិក និងបុគ្គលិកលក្ខណៈ របស់យើងតាមរយៈស្នាមឆ្នូតៗនៅលើ ក្រយ៉ៅដៃរបស់យើងបាន។
– ឆ្នូតរង្វិលជុំ៖ អ្នកមានឆ្នូតក្រយ៉ៅដៃរបៀបនេះ ភាគច្រើនជាមនុស្សដែ លចូលចិត្ដជួយយកអាសារគេ ចិត្ដល្អ និងមានភាពរហ័សខា ងរាប់អានមិត្តភក្ដិថ្មី។ ពួកគេភាគច្រើនមានសុខភាពល្អ ទោះបីជាកាលពីតូចៗមក ឧស្សាហ៍មានជម្ងឺក៏ដោយ។ ម្យ៉ាងវិញទៀត មនុស្សក្រយ៉ៅដៃបែបនេះ មានចិត្តទន់ជ្រាយ និងមានការស្រមើស្រមៃខ្ពស់។
– ឆ្នូតខ្សែកោង៖ អ្នកមានឆ្នូតប្រភេទនេះ ភាគច្រើនជាមនុស្សមាន ថាមពលពោរពេញទៅដោយទំ នុកចិត្តលើខ្លួនឯងខ្ពស់ មិនទន់ជ្រាយ។ ពួកគេជាមនុស្សមាន ទេពកោសល្យ និងពូកែខាងធ្វើការងារអ្វីមួយ។ អ្វីដែលគេសម្រេចចិត្តធ្វើ ហើយគឺត្រូវតែធ្វើឲបាន ទោះបីជាមានការរារាំង យ៉ាងណាក៏ដោយ ក៏គេមិនប្ដូរចិត្ត។ ពួកគេចូលចិត្តសិល្បះព្រមទាំងមាន ភាពស្មោះត្រង់ជាមួយ មិត្តភក្ដិថែមទៀតផង។
– ឆ្នូតខ្យល់កួច៖ អ្នកមានឆ្នូតខ្យល់កួចភាគច្រើន ជាមនុស្សឆាប់ឆេវឆាវ។ ពួកគេមិនមានទំនុកចិត្ត លើខ្លួនគ្រប់គ្រាន់ ព្រមទាំងចូលចិត្តគិតច្រើន និងពូកែលាក់អារម្មណ៏មិនឲអ្នកណាដឹង។ ទោះជាដឹងរឿងអ្វីមួយហើយ ក៏ដោយក៏ពួកគេនៅ តែមានការសង្ស័យ គិតពីនេះពីនោះបែក ជាអូរហូរជាស្ទឹងមិនចេះចប់។
ពួកគេមានចរិតលក្ខណះមួយដ៏រញ៉េរញ៉ៃ សូម្បីតែពេលខ្លះក៏ពួកគេមិនយល់ពីខ្លួនពួកគេដែរ។
ប្រភព៖ 9gag
Thursday, February 25, 2016
គ្មានទេប៊ូតុង Dislike សម្រាប់ Facebook
លោក ហ៊ុន សែន ព្រមានផ្លាស់ប្តូររដ្ឋមន្រ្តីមួយចំនួននៅឆ្នាំនេះ

លោកបានថ្លែងថា៖ “មើលមើល ឲ្យវិធានការឲ្យវាហ្មត់ចត់តិចមើល។ ខ្ញុំថាស្រែកអត់មានប្រណីទេ ព្រោះខ្ញុំមិនព្រមងាប់ជាមួយអស់លោកទេ។ ខ្ញុំនិយាយឲ្យប្រជាជនឭ។ ឲ្យខ្ញុំទ្រាំជាមួយអស់លោកម៉េចបានទៀត។ បើអស់លោកស្ទុយម្លឹងៗ។ អាឡានអត់មានស្អី អាស្អីក៏មិនដឹងជាស្អី រកយល់មិនបាន។ ដូចក្រសួងហ្នឹងមួយមិនធ្វើការហ្មង”។
លោកបញ្ជាក់បន្ថែមថា៖ “ដល់ទៅពេលខ្ញុំលូកដៃទៅធ្វើ គេថាអំណាចនៅលើមនុស្សមួយនាក់…”។
លោកនាយករដ្ឋមន្រ្តីបន្ថែមថា៖ “ខ្ញុំសូមកោតសរសើរឯកឧត្តមសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលនេះជាលើកទីមួយក្នុងរយៈពេលជាង៣០ឆ្នាំនៃការគ្រប់គ្រងរដ្ឋាភិបាល គឺទើបតែមានរដ្ឋមន្រ្តីម្នាក់គត់ដែលបានស្នើសុំការងារខ្លួនទៅឲ្យស្ថាប័នផ្សេង។ ខ្ញុំមិនដែលជួបប្រទះនូវរដ្ឋមន្រ្តីណាមួយ ដែលមុននេះ គឺតែងតែស្រវាអោបទាញយកនូវអំណាចយកមកទុកក្នុងក្រសួងរបស់ខ្លួនជាប់ជានិច្ច ប៉ុន្តែរដ្ឋមន្រ្តីរូបនេះបែរជាធ្វើផ្ទុយពីនេះ គឺបានសេចក្តីថាចង់បែងចែកមុខងារឲ្យដាច់។ នេះជាកំណែទម្រង់ដែលខ្ញុំចង់បាន”។
លោកបញ្ជាក់ថា៖ “ប្រសិនបើគាត់អត់មានការផ្លាស់ប្តូរ ប្រជាពលរដ្ឋនឹងអស់ជំនឿ បើសិនជាគាត់ធ្វើ វាអាចជួយប្រជាពលរដ្ឋទាំងមូល…ហើយអាចទាញប្រជាប្រិយភាពបាន។ បើដោះដូរឥឡូវ ទើបមានពេល២ឆ្នាំទៀត។ បើចាំតិចទៀត អាចយូរពេក”៕
ឧបត្ថម្ភដោយ

Wednesday, February 24, 2016
ចំនុចសម្គាល់របស់មនុស្សឆ្លាត
១) ដើរក្នុងល្បឿនមួយដែលប្រហាក់ប្រហែលអ្នកដទៃ
បើយោងតាមការស្រាវជ្រាវរបស់លោក Carey Morewedge សាស្ត្រាចារ្យសាកលវិទ្យាល័យ Boston បានបញ្ជាក់ថា ល្បឿននៃការដើររបស់មនុស្សម្នាក់ៗ អាចបង្ហាញពីទឹកចិត្តរបស់ពួកគេបាន។ ដូច្នេះហើយ បើកាលណាអ្នកដើរលឿន ឬ យឺតជាងអ្នកដទៃក្នុងពេលដើរជាមួយគ្នានោះ មនុស្សភាគច្រើនយល់ឃើញថា អ្នកហាក់ដូចជា ល្ងីល្ងើ។
២) សរសេរយ៉ាងសាមញ្ញៗ
វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការសរសេរឃ្លា ឬ ប្រយោគលើប្រធានបទអ្វីមួយ ព្រោះថា គោលបំណងធំបំផុតក្នុងការសរសេរគឺធ្វើយ៉ាងណាឲ្យអ្នកអានអាចយល់អំពីគោលបំណងរបស់អ្នកសរសេរ។ ប៉ុន្តែបើសរសេរវែង ហើយមានពាក្យពេចន៍ពិបាកៗច្រើនពេក ប្រាកដជាធ្វើឲ្យអ្នកអានធុញទ្រាន់។ តាមការស្រាវជ្រាវមួយចំនួនបង្ហាញថា សរសេរអ្វីមួយយ៉ាងសាមញ្ញសាមញ្ញនោះ ត្រូវបានគេចាត់ទុកថា ជាមនុស្សឆ្លាត។
៣) និយាយច្បាស់ៗ និង មានថាមពល
ក្នុងការសន្ទនាគ្នាម្តងៗ មនុស្សតែងមានលក្ខណៈនៃការនិយាយផ្សេងៗគ្នា។ អ្នកខ្លះនិយាយអ្វីមួយ តែងធ្វើឲ្យអ្នកដទៃស្តាប់ដោយយកចិត្តទុកដាក់ ខណៈអ្នកផ្សេងវិញតែងធ្វើឲ្យអ្នកស្តាប់មានការធុញទ្រាន់។ ដោយសារតែបែបនេះហើយ ពេលខ្លះមនុស្សពីរនាក់ដែលនិយាយឃ្លាតែមួយដូចគ្នាសោះ តែទាក់ទាញការចាប់អារម្មណ៍ផ្សេងពីគ្នាទៅវិញ។ ដូច្នេះបើតាមការស្រាវជ្រាវ អ្នកដែលនិយាយច្បាស់ៗ និង ប្រកបដោយថាមពល ត្រូវបានគេចាត់ទុកថា ជាមនុស្សឆ្លាត។
៤) សម្លឹងភ្នែកដៃគូពេលកំពុងនិយាយ
មានមនុស្សជាច្រើននៅពេលដែលនិយាយគ្នាម្តងៗ ហាក់ដូចជាមិនហានសម្លឹងចំមុខគ្នាប៉ុន្មានទេ។ ការធ្វើបែបនេះ ត្រូវបានគេចាត់ទុកថា ជាមនុស្សដែលមិនទាន់មានសេចក្តីក្លាហានគ្រប់គ្រាន់ក្នុងការប្រាស្រ័យទាក់ទង។ ដូច្នេះហើយ នៅពេលដែលអ្នកហានសម្លឹងចំភ្នែកដៃគូក្នុងពេលសន្ទនាជាមួយគ្នានោះ គេចាត់ទុកថា ជាមនុស្សឆ្លាត។
៥) ការស្លៀកពាក់សមសួន
ការស្លៀកពាក់ ក៏ជាចំណុចសំខាន់ណាស់ដែរ ព្រោះវាបង្ហាញអំពីអត្តចរិត និង សេចក្តីថ្លៃថ្នូររបស់អ្នកផងដែរ។ ដូច្នេះហើយ នៅពេលដែលអ្នកស្លៀកពាក់មិនសូវសមរម្យ ឬ ខុសគេពេក ធ្វើឲ្យគេវាយតម្លៃថា អ្នកគឺជាមនុស្សដែលមិនសូវឆ្លាតវៃ៕
វិធីសាស្ត្ររៀនរបស់មនុស្សឆ្លាត
១) ទីកន្លែង៖ ប្រសិនបើនៅក្នុងបន្ទប់ អ្នកគួររៀបចំបន្ទប់ឲ្យមានរបៀប ឲ្យបានស្អាត មានខ្យល់ចេញចូល មានពន្លឺគ្រប់គ្រាន់ និងគ្មានសំឡេងខាងក្រៅមករំខាន។ ល។ ប្រសិនបើនៅខាងក្រៅវិញ អ្នកគួរជ្រើសរើសកន្លែងដែលមានបរិយាកាសបរិសុទ្ធ មានខ្យល់ត្រជាក់បក់រំភើយៗ និងជាកន្លែងដែលគ្មានសំឡេងរំខាន គ្មានមនុស្សដើរឆ្លងកាត់ចេញចូលនោះទេ។ ការធ្វើបែបនេះអាចបង្កលក្ខណៈងាយស្រួល និងធ្វើឲ្យអ្នកមានអារម្មណ៍នឹងធឹងក្នុងការអានសៀវភៅ ឬទន្ទេញមេរៀនបានល្អ។
២) ពេលវេលា៖ ពេលវេលាដែលល្អបំផុតសម្រាប់អានសៀវភៅ និងទន្ទេញមេរៀនឲ្យឆាប់ចាំ គឺនៅពេលភ្លឺស្រាងៗ (ជិតព្រឹក) ព្រោះរាងកាយមានថាមពលពេញលេញ មានអារម្មណ៍ស្រស់ថ្លា ខួរក្បាលឆាប់ចាប់ឬទទួលបានច្រើន ដោយសាររាងកាយរបស់អ្នកបានសម្រាកគ្រប់គ្រាន់នៅពេលយប់។
៣) ចំណង់ចំណូលចិត្ត៖ មានមនុស្សមួយចំនួន ចូលចិត្តភាពស្ងប់ស្ងាត់ក្នុងការអានសៀវភៅ។ រីឯ មនុស្សមួយចំនួនទៀត នៅពេលអានសៀវភៅម្តងៗ គឺចូលចិត្តស្តាប់ចង្វាក់ភ្លេងតិចៗតាមចំណង់របស់ពួកគេ។ អានសៀវភៅបណ្តើរ ស្តាប់ចង្វាក់ភ្លេងតិចៗបណ្តើរ គឺធ្វើឲ្យពួកគេមានអារម្មណ៍ល្អក្នុងការអានសៀវភៅ។
៤) ភ្នែកសម្រាកបន្តិច៖ ជាជម្រើសមួយដ៏ល្អ យ៉ាងហោចណាស់រៀងរាល់៣០នាទី អ្នកគួរតែឲ្យភ្នែកបានសម្រាកម្តង ព្រោះនៅពេលអ្នកខំប្រឹងមើល ឬសម្លឹងមើលខ្លាំងពេក ធ្វើឲ្យសាច់ដុំភ្នែករបស់អ្នកខំប្រឹងសម្លឹងខ្លាំងរហូតធ្វើឲ្យឈឺភ្នែក និងធ្វើឲ្យហូរទឹកភ្នែកក៏មាន។ ដូច្នេះ រៀងរាស់៣០នាទីត្រូវសម្រាកភ្នែកឲ្យបាន៣-៥នាទី ដោយមើលទៅទីឆ្ងាយ ឬមើលទៅបរិយាកាសដែលមានដើមឈើខៀវស្រងាត់។ ល។ វិធីម្យ៉ាងទៀត អ្នកត្រូវយកកំណាត់ជ្រលក់ទឹកសើមតិចៗមកស្អំឬផ្តិតភ្នែកតិចៗ ឬក៏យកទឹកមកលុបលាងមុខក៏បានដែរ ដើម្បីជួយកាត់បន្ថយការងុយដេក ឬស្រវាំងភ្នែក។
៥) សង្ខេបខ្លឹមសារមេរៀន៖ នៅពេលអ្នកអានមិនប្រាកដថា អ្នកអាចអានចាំបានទាំងអស់នោះទេ។ ដូច្នេះ ពេលអានដល់ចំណុចដែលអ្នកគិតថាសំខាន់ អ្នកត្រូវគូសចំណាំ ឬកត់ត្រាទុកក្នុងកូនសៀវភៅដៃរបស់អ្នក ដើម្បីរម្លឹកវាឡើងវិញ។ វិធីសាស្រ្តនេះ គឺជាគន្លឹះមួយដ៏សំខាន់ដែលអ្នកអានសៀវភៅមិនដែលមើលរំលងឡើយ៕
កត្តាដែលធ្វើឲ្យស្ត្រីពរពោះបានកូនស្រីភ្លោះ
កត្តាហ្សែន
ប្រសិនបើស្ត្រី មានហ្សែនកំណត់ប្រភេទនេះ នោះវាជាកត្តាតំណរពូជ នៃការពរពោះកូនភ្លោះគឺហាក់មានភាពងាយស្រួលបំផុតសម្រាប់នាង ។ ចំណុចនេះ គឺតែងកើតមាននៅពេល ដែលនាងមានសមាជិកក្នុងក្រុមគ្រួសារ ឬសាច់ញាតិជាកូនភ្លោះ ។ នៅក្នុងករណីនេះ ចំនួនប្រូបាប នៃការពរពោះកូនភ្លោះតាមធម្មជាតិ គឺមានអត្រាខ្ពស់បំផុត ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែអនុវត្តតាមដំណាក់កាលណែនាំ ខាងក្រោមនេះប៉ុណ្ណោះ ដើម្បីបង្កើនឱកាសនៃការពរពោះកូនភ្លោះនេះ ឲ្យបានអត្រាភាគរយកាន់តែខ្ពស់ ។
កត្តាទម្ងន់ និង អាយុ
ចំពោះស្ត្រីដែលលើសទម្ងន់ នឹងមានការផលិតអរម៉ូនយ៉ាងច្រើននៅក្នុងរាងកាយ ដែលនឹងជួយបង្កើនឱកាសនៃការពរពោះកូនភ្លោះនេះ ឲ្យបានកាន់តែជោគជ័យ។ ប៉ុន្តែការលើសទម្ងន់ ក្នុងអំឡុងពេល ឬក្នុងដំណាក់កាលត្រៀមក្នុងការបង្កកំណើត ក៏ផ្តល់ជាគុណវិបត្តិដល់ស្ត្រីវិញបានផងដែរ ។
មេជីវិតឈ្មោលរបស់បុរស ធ្វើការហែលយ៉ាងលឿន ហើយអាចរស់នៅក្នុងរាងកាយមនុស្សស្រីបានត្រឹមតែរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ផ្ទុយពីមេជីវិតញីដែលអាចរស់នៅក្នុងរាងកាយបានដល់ទៅ ៧២ម៉ោង។ ដូច្នេះ ដំណើរការនៃការរួមភេទគួរកើតមាន ក្នុងរយៈពេលពីរទៅបីថ្ងៃ មុនពេលធ្លាក់ពងមេជីវិតញី ។ រយៈពេលនេះគឹនឹងផ្តល់ឱកាសទុកឲ្យ មេជីវិតញីរង់ចាំទទួលយកមេជីវិតឈ្មោលដែលពេញលក្ខណៈ និងអាចធ្វើការបង្កកំណើតជាមួយគ្នាបាន ។ បន្ទាប់ពីនោះមក គឺមេជីវិតឈ្មោលដែលនៅសល់នឹងស្លាប់ ហើយគឺមានតែមេជីវិតញីប៉ុណ្ណោះ ដែលនឹងរស់នៅរីកធំធាត់ក្លាយជាគភ៌។
បរិស្ថានអាស៊ីត
មេជីវិតញី គឺរស់នៅក្នុងបរិស្ថានអាស៊ីត។ ដូច្នេះការបរិភោគអាហារដែលមានជាតិហ្វូលិក អាស៊ីតមុនថ្ងៃបង្កកំណើត គឺនឹងបង្កើនឱកាសនៃការពរពោះកូនស្រី ហើយវាក៏នឹងជួយបន្ថយ អត្រាស្លាប់របស់មេជីវិតញី ដែលនឹងជួយឲ្យមានកំណើតជាកូនភ្លោះស្រីបានផងដែរ ៕
ហេតុផលដែលអ្នកគួរឈប់ញ៉ាំស្រា
Tuesday, February 23, 2016
ការប៉ុនប៉ងរបស់រដ្ឋាភិបាលអាមេរិកក្នុងការបង្ខំឲ្យក្រុមហ៊ុន Apple ដោះលេខកូតទូរស័ព្ទiPhone បានវិលទៅតុលាការវិញ

ការតតាំងរវាងក្រសួងយុត្តិធម៌អាមេរិកនិងក្រុមហ៊ុន Apple បានវិលត្រឡប់ទៅបន្ទប់សវនាការតុលាការសហព័ន្ធវិញហើយនៅថ្ងៃច័ន្ទនេះ នៅពេលដែលរដ្ឋាភិបាល ព្យាយាមឲ្យក្រុមហ៊ុន ផលិតទូរស័ព្ទ iPhone នេះ អនុលោមតាមបទបញ្ជាមួយ ដើម្បីជួយឲ្យខ្លួន អាចដោះលេខកូតទូរស័ព្ទដៃរបស់ជនល្មើស ដែលបានបាញ់ប្រហារសម្លាប់មនុស្សអស់ជាច្រើននាក់នោះ។

តើដំឡូងបារាំងអាចដាំដុះលើភពព្រះអង្គារដែរឬទេ?
អង្គារNASAនឹងធ្វើការពិសោធន៍ ជាលើកដំបូងបង្អស់ក្នុងប្រវិត្តសាស្ត្រ រួមជាមួយនឹងក្រុមអ្នកវិទ្យាសាស្ត្រ មកពីមជ្ឈមណ្ឌលដំឡូងអន្តរជាតិនៅក្នុងទីក្រុង Limaហៅកាត់ថា CIP។ពួកគេនឹងចាប់ផ្តើម ធ្វើការបណ្តុះទៅលើប្រភេទ មើមរុក្ខជាតិជាច្រើនរយប្រភេទ ដោយប្រើប្រាស់លក្ខខណ្ឌ បច្ចេកទេសយ៉ាងម៉ត់ចត់ បំផុតមួយដែលស្រដៀង ទៅនឹងបរិយាកាសនិងលក្ខខណ្ឌនៅក្នុងភពព្រះអង្គារ ហើយវានឹងត្រួសត្រាយក្នុងការនាំយក ការដាំដុះដំណាំនិង បន្លែទៅកាន់ភពក្រហមមួយនេះ។
ក្នុងចំណោម៤.៥០០ មើមឈើដែលបានចុះឈ្មោះ ក្នុងបញ្ជីរបស់CIPមាន៤០ប្រភេទ ដែលលូតលាស់ក្នុងតំបន់ភ្នំ Andes វាអាចលូតលាស់ក្នុង លក្ខខណ្ឌប្រព័ន្ធ អេកូឡូស៊ីចម្រុះ និងអាចលូតលាស់ក្នុង ស្ថានភាពនៃបម្រែបម្រួល អាកាសធាតុនិងអាចលូតលាស់ នៅក្នុងតំបន់ដែលមានជាតិ ថ្មច្រើនផងដែរ។ ក្នុងនោះដែរក៏មាន៦០ ពូជផ្សេងទៀតដែលជា ប្រភេទមើមអាចរស់នៅ ក្នុងស្ថានភាពតំបន់ដែលមានជាតិទឹកនិងអំបិលតិចហើយ វាមិនអាចរងផលប៉ះពាល់អ្វីឡើយ ពីមេរោគផ្សេងៗផងដែរ ហើយក្រុមអ្នកវិទ្យាសាស្ត្រ បានជឿជាក់១០០ភាគរយថាក្រុមប្រភេទដំឡូង ដែលនឹងយកមកស្រាវជ្រាវ ទាំងអស់នឹងត្រូវជាប់តេស្តសាកល្បងទាំងអស់៕
ប្រធានាធិបតីស៊ីរីកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតសភា
Monday, February 22, 2016
មិនទូទាត់ប្រាក់រៀល នឹងត្រូវពិន័យជាប្រាក់ស្មើនឹង ១០០ដងនៃទឹកប្រាក់ដែលមិនព្រមទូទាត់
សួនកម្សាន្តឌ្រីមលែនឌ៍ នឹងបិទដំណើរការអាជីវកម្ម ចាប់ពីខែក្រោយ និងប្រកាសលក់ឧបករណ៍ឡៃឡុង






Sunday, February 21, 2016
តោះ! ស្វែងយល់ទាំងអស់គ្នា ពីពិធីបុណ្យមាឃបូជា
២- ព្រះភិក្ខុសង្ឃចំនួន ១២៥០ អង្គ ឥតបានកំណត់ពេលគ្នាជាមុននោះទេ ក៏ស្រាប់តែមកប្រជុំព្រមគ្នា ក្នុងសំណាក់ព្រះបរមគ្រូ
៣- ព្រះភិក្ខុសង្ឃទាំងនោះសុទ្ធតែ ជា ឯហិភិក្ខុដូចគ្នាទាំងអស់ (គឺភិក្ខុដែលបានបំបួសដោយព្រះសម្មាសម្ពុទ្ធ)
៤- ព្រះភិក្ខុសង្ឃទាំងនោះសុទ្ធតែ ជាព្រះអរហន្ត។ ការប្រជុំមានអង្គ ៤ ដូច្នេះ ក្នុងពុទ្ធសម័យ មានតែម្ដងគត់ ក្នុងវេលានោះ ព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់សម្ដែងឱវាទបាតិមោក្ខ …។

បន្ទូល អានន្ទ សំឡេង រំលឹក បុណ្យមាឃបូជា ចម្រៀង មាឃបូជា
ឧបត្ថម្ភដោយ

Galaxy S7 & S7 Edge អាចបន្ថែមកាត MicroSD ដល់ 200 GB





- ប្រព័ន្ធប្រតិបត្តិការ៖ Android OS, v6.0 (Marshmallow)
– អង្គចងចាំ៖ 32/64 GB, 4 GB RAM (Internal) និងអាចបន្ថែមកាត microSD ដល់ 200 GB
– កាមេរ៉ា៖ ក្រោយ 12 MP, មុខ 5 MP
- ថ្ម៖ Li-Ion 3000 mAh
– ពណ៌៖ ខ្មៅ ស មាស ប្រាក់។
- ប្រព័ន្ធប្រតិបត្តិការ៖ Android OS, v6.0 (Marshmallow)
– អង្គចងចាំ៖ 32/64 GB, 4 GB RAM (Internal) និងអាចបន្ថែមកាត microSD ដល់ 200 GB
– កាមេរ៉ា៖ ក្រោយ 12 MP, មុខ 5 MP
- ថ្ម៖ Li-Ion 3600 mAh
– ពណ៌៖ ខ្មៅ ស មាស ប្រាក់។

កាសែតអន្តរជាតិចាប់អារម្មណ៍បង្គន់៤ម៉ឺនដុល្លារ សង់សម្រាប់ម្ចាស់ក្សត្រីយ៍ សិរិនថន

កាសែតអន្តរជាតិធំៗ រួមមានទាំង The Guardian, Independent បានចាប់អារម្មណ៍យ៉ាងខ្លាំងលើបង្គន់តម្លៃជាង៤ម៉ឺនដុល្លារដែលត្រូវបានសាងសង់សម្រាប់ទទួលដំណើរព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៅខេត្តរតនគីរី ភាគឦសាននៃកម្ពុជា។ បង្គន់ប្រណិតនេះសាងសង់ឡើងនៅក្បែរបឹងយក្សឡោម ដែលជាតំបន់ទេសចរណ៍ល្បីល្បាញមួយ។
បើតាម the guardian បង្គន់នេះមានទំហំ៨ម៉ែតការ៉េ ប្រក់ដោយក្បឿងពណ៌ស និងបំពាក់ម៉ាស៊ីនត្រជាក់។ ក្រុមហ៊ុនសំណង់ថៃ SCG បានទទួលខុសត្រូវសាងសង់ដោយចំណាយពេលសាងសង់រយៈពេលអស់១៩ថ្ងៃ។ បង្គន់នោះគឺធ្វើថ្វាយសម្រាប់តែព្រះអង្គម្ចាស់ក្សត្រីយ៍ ដែលនឹងគង់សម្រាកនៅទីនោះ។
សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃ មហាចក្រី សិរិនថន យាងបំពេញព្រះរាជទស្សនកិច្ច៣ថ្ងៃនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤កុម្ភៈនេះ។ ព្រះអង្គម្ចាស់ក្សត្រីយ៍នឹងយាងសម្ពោធសមិទ្ធផលមួយចំនួនក្នុងវិស័យអប់រំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
ព្រះអង្គម្ចាស់ក្សត្រីយ៍ក៏នឹងយាងប្រគល់អគារប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនៅវិទ្យាល័យកំពង់ឈើទាលក្នុងខេត្តកំពង់ធំ ជូនលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំផងដែរ។ ក្រៅពីនេះ ព្រះអង្គម្ចាស់ក្សត្រីយ៍ ក៏នឹងយាងចូលរួមក្នុងព្រះរាជពិធីសម្ពោធមណ្ឌលសុខភាពនៅខេត្តរតនៈគិរី និងស្លាកឈ្មោះថ្មីនៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលនៅក្នុងខេត្តកំពង់ធំដូចគ្នា។
បើតាមការសេចក្តីប្រកាសព័ត៌មានដដែល បន្ថែមថាព្រះអង្គម្ចាស់ក្សត្រីយ៍ក៏នឹងយាងទតសាលាបឋមសិក្សាមួយចំនួននៅតាមខេត្តនានាដែរ៕
មូលហេតុ ១០យ៉ាង ដែលធ្វើឲ្យនារី ពិបាករកបាន គូស្នេហ៍

ចង់បានកូនស្អាតគ្មានអ្វីពិបាកនោះទេ បន្ទាប់ពីអានអត្ថបទនេះ
1. បើចង់ឱ្យកូនមានស្បែករលោង និងមានភ្នែកល្អ អ្នកអាចបរិភោគអាហារ ដែលមានវីតាមីន A ឱ្យបានច្រើនដូចជា ថ្លើមសត្វ ពងលឿង ដែលមានក្នុងពងមាន់ ទឹកដោះគោ ការ៉ុត ផ្លែប៉ោម ប៉េងប៉ោះ ឬបន្លែពណ៌បៃតងជាដើម។
2. ប្រសិនបើអ្នកចង់ឱ្យសក់កូនស្អាត ភ្លឺរលោង និងមិនងាយជ្រុះ អ្នកអាចបរិភោគអាហារដែលមានវីតាមីន B ដូចជា ត្រី ថ្លើមសត្វ ទឹកដោះគោ នំបុ័ង សណ្តែក ពងមាន់ ល្ងខ្មៅ ពោត ឬបន្លែពណ៌បៃតង។
3. បើចង់ឱ្យកូនអ្នកមានកម្ពស់ខ្ពស់ អ្នកអាចពិសារអាហារ ដែលមានវីតាមីនD ដូចជាសំបកបង្គា ពងលឿងដែលមានក្នុងពងមាន់ ថ្លើមសត្វ ព្រមទាំងបន្លែជាដើម៕

ឧបត្ថម្ភដោយ
